ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអេត្យូពី

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអេត្យូពី - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអេត្យូពី

          (VOV)_នៅក្នុងជំនួបនាថ្ងៃទី២៨ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀត ណាម លោក Truong Tan Sang បានស្វាគមន៍ដំណើរមកបំពេញ​ទស្សនកិច្ចរបស់
ឧបនាយករដ្ឋមន្ត្រីអេត្យូពី។ ប្រធានរដ្ឋបានសម្ដែងជំនឿជឿជាក់ថា៖ ដំណើរទស្សន
កិច្ច​របស់ឧបនាយករដ្ឋមន្ត្រីអេត្យូពី Demeke Makonnen នៅវៀតណាមលើកនេះ នឹង
រួមចំណែកជំរុញទំនាក់ទំនងសហ​ប្រតិបត្តិការទ្វេភាគី បង្កើតកម្លាំងចលករថ្មីក្នុងការ
ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសលើវិ
ស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ប្រធានរដ្ឋក៏បាន់ចាត់ទុកដែរថា៖ ប្រទេសទាំងពីរត្រូវ
ជំរុញថែមទៀត ​កិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានឧត្តមភាព
 ដូចជា៖ ​ទូរគមនាគមន៍ សំណង់ កែច្នៃកសិផល…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ