ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី៥មិនានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉េរូ សហព័ន្ធ
រុស្ស៊ី អាលហ្សេរី និងប្រេស៊ីនមកជូនសារតាំងទទួលបេសកកម្មនៅវៀតណាម។
ស្វាគមន៍លោក Oscar Berninzon ឯកអគ្គរដ្ឋទូតប៉េរូដំបូងនៅវៀតណាម ប្រធានរដ្ឋ
បានជឿជាក់ថា ការលើកកំរិតឡើងថ្នាក់ឯកអគ្គរដ្ឋទូតនឹងជាលក្ខណៈសំខាន់ជំរុញ
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបាន
អះអាងថាវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយប៉េរូ
ក៏ដូចជាដំបន់អាមេរិកឡាទិន។
ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstantin Vnukov
លោកប្រធានរដ្ឋបានអះអាងថានឹងបង្កលក្ខណៈល្អបំផុតដើម្បីបង្កើនយ៉ាងខ្លាំងក្លា
ទំនាក់ទំនងសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសគឺ
ការជមរុញចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពគយ
រុស្ស៊ី-កាហ្សាក់ស្ថាន-បេឡារុស នាំតំលៃពាណិជ្ជកម្មហួសឆ្ងាយពីតួលេខ១មឺនលាន
ដុល្លារអាមេរិក។
បញ្ជូនសេចក្តីអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ទៅកាន់លោក
ប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីចូលរួមខួបលើកទី៧០នៃទិវា
ជ័យជំនះលើពួកហ្វាក់ស៊ីត ឯកអគ្គរដ្ឋទូត Konsstantin Vnukov បានអះអាងថា នា
ពេលខាងមុខរួមជាមួយការរឹតបន្តឹងទំនាក់ទំនងប្រពៃណីនោះ ភាគីទាំងពីរត្រូវបង្កើន
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាប្រេងឧស្ម័នអគ្គិសនីនុយក្លេអ៊ែជាដើម។
នៅពិធីទទួលជួបឯកអគ្គរដ្ឋទូតអាលហ្សេរីលោក Mohamed Berrad លោកប្រធាន
រដ្ឋបានស្នើរភាគីទាំងពីរបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សហប្រតិបត្តិការ
ជិតស្និទ្ធលើវេទិការដំបន់និងអន្តរជាតិ ទន្ទឹមនឹងនោះជំរុញយ៉ាងខ្លាំងជាងទៀតកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម៕