ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត QUANG TRI
|
ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត QUANG TRI |
(VOV)_នាថ្ងៃទី៨ និងទី៩ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម) អំពីសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខ ការពារប្រទេស នៅ
ក្នុងតំបន់។ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri ប្រធានរដ្ឋ Truong
Tan Sang បានស្នើថ្នាក់ដឹកនាំស្នូលខេត្ត Quang Tri ត្រូវស្វែងដំណោះស្រាយ ពង្រីកឧត្តមភាពខាងកសិកម្ម ពាណិជ្ជកម្មនិងទេសចរណ៍ ដើម្បីនាំខេត្ត Quang Tri អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន ទន្ទឹម
នឹងនោះ ធានាសន្តិសុខ ការពារប្រទេសរឹងមាំ។ ប្រធានរដ្ឋ Truong Tan Sang បាន
ចាត់ទុកថា៖
“ Quang Tri ជាតំបន់មួយក្នុងចំណោមតំបន់មានចំណុចភ្លឺស្វាងក្នុងការក
សាងជនបទថ្មី។ តាមនោះរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវ ភាព រស់នៅសំរាប់ប្រជាជន។”
ប្រធានរដ្ឋ Truong Tan Sang ក៏បានស្នើខេត្តកំណត់ឡើងវិញនូវតួនាទីរបស់ ច្រកទ្វាព្រំដែន Lao Bao ក្នុងរបៀងសេដ្ឋកិច្ចខាងកើតលិចផងដែរ៕