ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត Thua Thien Hue
(VOV)_បន្តដំណើរបំពេញការងារនៅខេត្តនានា នៅភាគកណ្ដាលវៀតណាម
នា ព្រឹកថ្ងៃទី ៣ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sangបានអញ្ជើញទៅ
ទស្សនាមន្ទី ពេទ្យមជ្ឈឹម Hue និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាគ្រូពេទ្យវៀត
ណាម (ថ្ងៃទី ២៧ កុម្ភះ) និងប្រគល់ជូនកិត្តនាម វីរះជនពលករ សម័យកាលផ្លាស់ប្តូរ
ថ្មី ចំពោះសាស្ត្រាចារ បណ្ឌិត គ្រូពេទ្យប្រជាជន Bui Duc Phu នាយកមន្ទីពេទ្យ មជ្ឈឹម
Hue។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អបអរសាទរ
និងស្ងើចសរសើរ រាល់ការខំប្រឹងប្រែង ពលីកម្មរបស់ជួរកម្មាភិបាល គ្រូបេទ្យ ក្នុង
រយះពេលកន្លងទៅ។ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷
“ផ្នែកសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់ពង្រឹងបណ្ដាញ់សុខាភិបាលមូល
ដ្ឋាន លើកកំពស់សម័ត្ថភាពបណ្ដាគិលានុបដ្ឋានមន្ទីពេទ្យស្រុក លើកគរិតមន្ទីពេទ្យ
ខេត្តនិងមជ្ឈឹម លើមូលដ្ឋានរដ្ឋបង្កើនវិនិយោគទន្ទឹមនឹងនោះជំរុញការសង្គមបនីយ
កម្ម អភិវឌ្ឍន៍យ៉ាងលឿនប្រព័ន្ធសុខាភិបាល។ លើកកំពស់ចំណេះដឹងតស៊ូរុញថយ ក្រោយភាពអសកម្មក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺ។ ផ្លាស់ប្តូរថ្មីយន្តការហិរញ្ញ វត្ថុនៅបណ្ដាមូលដ្ឋានសុខាភិបាលរដ្ឋ សុក្រិដ្ឋគោលនយោបាយធានារាប់រងសុខា
ភិបាល គោលនយោបាយពិនិត្យព្យាបាលជំងឺសំរាប់កុមារជនចាស់ជរាជនក្រីក្រ មុខសញ្ញាគោលនយោបាយជាដើម៕”
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (internet) |