ប្រធានរដ្ឋវៀតណាមធ្វើដំណើរទស្សកិច្ចជាផ្លូវការនៅសាធាណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា
(VOV) /  
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើដំណើរទស្សកិច្ចជាផ្លូវការនៅសាធាណៈរដ្ឋសហព័ន្ធមីយ៉ានម៉ាតាមសេចក្តី
អញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein ។ ដំណើរទស្សកិច្ចនៅ
មីយ៉ានម៉ារបស់ប្រធានរដ្ឋ Truong Tan Sang គឺជាឱកាសល្អ ដើម្បីភាគីទាំង ២ ផ្លាស់ប្តូរវិធានការណ៍ស៊ីជំរៅជាច្រើន សំដៅនាំទំនាក់ទំនងវៀតណាម-មីយ៉ាន់ម៉ា
ឈានឡើងកំពស់ថ្មីមួយ ជាពិសេសគឺ ការជំរុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឲ្យខ្លាំក្លាថែមទៀត។ ក្រោយពិធីទទួលនៅវិមាន
ប្រធានាធិបតី ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយ
ប្រធានាធិបតីម៉ីយ៉ានម៉ា Thien Sein។ បន្ទាប់នោះ ប្រធានរដ្ឋវៀតណាម Truong Tan
Sang និងប្រធានាធិបតីម៉ីយ៉ានម៉ា Thien Sein បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ
ប្រទេសទាំងពីរដំណើរការចរចារ។ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើ
ការចាំបាច់បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជួបសន្ទនាគ្រប់ជាន់ថ្នាក់ក៏ដូចជាជួប
ប្រាស្រ័យប្រជាជនសំដៅរឹតបន្តឹងថែមទៀតទំនុកទុកចិត្តនិងការយល់ដឹងទៅ
វិញទៅមក។ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងប្រធានាធិបតីម៉ីយ៉ានម៉ា
Thien Sein បានឯកភាពត្រូវជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្មរវាងប្រទេសទាំង
ពីរ។ ទន្ទឹមនឹងនោះត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនដូច
ជាកសិ-រក្ខា-នេសាទត្រី គមនាគមន៍-ដឹកជញ្ជូនអាជីវកម្មផលរ៉ែជាដើម៕
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានធ្វើដំណើរទស្សកិច្ចជាផ្លូវការនៅសាធាណៈរដ្ឋសហព័ន្ធមីយ៉ានម៉ា (Image: Internet) |
-VOV