ប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai

(VOVworld) - ចាប់ពីថ្ងៃទី២១ដល់ទី២២ កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai ស្ថិតនៅតំបន់​ Tay Nguyen តំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង
សន្តិសុខយោធានៅភូមិភាគ។

ប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជូនអំណោយសំរាប់ជនរួមជាតិក្រីក្រនៅស្រុក Kbang


លោក Truong Tan Sang បានទៅទស្សនាស្រុក Kbang ជាទីកន្លែងដែលមានឃុំទាំង
១៣ ត្រូវបានជ្រើសរើសដើម្បីអនុវត្តកម្មវិធីកសាងជនបទថ្មី។នៅទីនេះ លោក
Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ជនរួមជាតិក្នុងការ
កសាងជនបទថ្មី ហើយក្រើនរំលឹកថា៖
“ត្រូវបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីប្រជាជនមានដីធ្លីផលិត។គ្មានមូលហេតុ
ណា ដែលប្រជាជន Tay Nguyen មិនមានដីធ្លីផលិតទេ។ទន្ទឹមនឹងនោះ ក៏ត្រូវធ្វើ
ចលនាជនរួមជាតិមិនលក់ដី ត្រូវរក្សាដីសំរាប់ការបង្កបង្កើនផល”។

ប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai - ảnh 2
លោក Truong Tan Sang ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត


នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai លោក Truong Tan Sang បានចាត់
ទុកថា Gia Lai ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កសិរុក្ខកម្ម។លោក
បានស្នើរឲ្យខេត្ត ត្រូវប្រមូលផ្ដុំបណ្ដាវិធានការ ដើម្បីលើកកំពស់ជីវភាពរស់នៅ
របស់ប្រជាជនទាំងខាងសម្ភារៈផងនិងស្មារតីផង។លោក ក៏បានស្នើរឲ្យខេត្តយក
ចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាល លើកកំពស់គុណភាពរបស់ជួរកម្មាភិបាល ព្រមទាំងសកម្មធ្វើសេនាធិការជាមួយបក្សនិងរដ្ឋអំពីគោលនយោបាយពិសេស
នានាដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ