ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម "ទិវាទៅសាលា" ជាមួយសិស្សានុសិស្សដែលរងការបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - នារសៀលថ្ងៃទី ២៦ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយបានចូលរួមអបអរសាទរ “ទិវាទៅសាលា” នៅសាលាអនុវិទ្យាល័យ “ក្តីសង្ឃឹម” ទីក្រុង Da Nang។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម "ទិវាទៅសាលា" ជាមួយសិស្សានុសិស្សដែលរងការបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ vna) |
សាលាក្តីសង្ឃឹម បង្កើតឡើងដោយសាជីវកម្ម FPT និងមូលនិធិក្តីសង្ឃឹម ដែលមានទីតាំងនៅបុរី FPT City Da Nang ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងបណ្តុះបណ្តាលសិស្សានុសិស្សដែលបានបាត់បង់ឪពុកម្តាយដោយសារជំងឺរាតត្បាត កូវីដ ១៩ ជាមួយគោលបំណងចែករំលែកក្ដីស្រឡាញ ជួយឧបត្ថម្ភដល់សិស្សានុសិស្ស។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានផ្ញើជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ក្ដីសង្ឃឹនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងក្ដីជូនពរល្អប្រសើរបំផុត។ លោកប្រធានសង្ឃឹម និងជឿជាក់ថា លោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងសាលាក្តីសង្ឃឹម សាជីវកម្ម FPT ជួយសម្រួលដល់សិស្សានុសិស្សឱ្យក្លាយជាកម្មករបញ្ញាដែលមានទំនុកចិត្ត និងសុភមង្គលផងដែរ។
ក្នុងខែកញ្ញា ឆ្នាំ ២០២១ លោក Truong Gia Binh - ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម FPT បានផ្តួចផ្តើមគំនិតក្នុងការសាងសង់សាលាសម្រាប់កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺរាតត្បាតកូវីឌ ១៩។ មួយឆ្នាំគត់ សាលាក្តីសង្ឃឹមបានបង្កើត និងស្វាគមន៍សិស្ស ២០០ នាក់ដំបូងក្នុងឆ្នាំសិក្សា ២០២២-២០២៣៕