ប្រធានរដ្ឋវៀតណាមលោក To Lam បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ
(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក To Lam បាន ទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Metfone ជាសហគ្រាស ដែលត្រូវបានសម្ពន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍កងទ័ព Vietel សហការជាមួយដៃគូកម្ពុជាវិនិយោគនៅកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក To Lam បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ (រូបថត៖ Nhan Sang/TTXVN) |
នារសៀលថ្ងៃទី១៣ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរាជធានីភ្នំពេញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី។
មុននេះ ប្រធានរដ្ឋវៀតណាមលោក To Lam បាន ទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Metfone ជាសហគ្រាស ដែលត្រូវបានសម្ពន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍កងទ័ព Vietel សហការជាមួយដៃគូកម្ពុជាវិនិយោគនៅកម្ពុជា។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមហ៊ុន Metfone សម្រេចបានបន្ទាប់ពីមានវត្តមានជាង ១៥ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា។ លោកបានបញ្ជាក់ថា នេះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក To Lam បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់ក្រុមហ៊ុនក្នុងការរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកនៅពេលផ្តល់សេវាទូរគមនាគមន៍ ជួយឧបត្ថម្ភផ្លាស់ប្តូរឌីជីថលនៅក្នុងរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានៃប្រទេសកម្ពុជា។
នារលៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសហគមន៍ជនវៀតណាមនៅកម្ពុជា ព្រមទាំងអញ្ជើញទៅទស្សនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕