ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចហ៊ុន សែន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅរសៀលថ្ងៃទី១២ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចហ៊ុន សែន - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចហ៊ុន សែន (រូបថត៖ VOV-ភ្នំពេញ)

ក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសហប្រតិបត្តិការដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ភាគីទាំងពីរបានសម្តែងការគោរពក្នុងការជួយឧបត្ថម្ភ សាមគ្គីភាព ជិតស្និទ្ធ និងការលះបង់ចំពោះគ្នាទៅវិញទៅមកក្នុងសម័យតស៊ូរំដោះជាតិកាលពីមុននេះ ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាបច្ចុប្បន្ន ហើយបញ្ជាក់ថានេះជាការពិតដែលមិនអាចប្រកែកបាន។ សម្ដេច ហ៊ុន សែន បានសម្ដែងមនោសញ្ចេតនាចងចាំថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពតបានឡើយ។ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតក្នុងដំណាក់កាលខាងមុខ ភាគីទាំងពីរបានឯកភាពអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់រវាងភាគីទាំងពីរ ព្រមទាំងបង្កើនជំនួបប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនៃនៃប្រទេសទាំងពីរ ជាពិសេសគឺថ្នាក់ដឹកនាំវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ ពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតិឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀត ហើយចាត់ទុកសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសមួយក៏ជាផលប្រយោជន៍របស់ប្រទេសមួយទៀតផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ជាពិសេសអំពីសារៈសំខាន់នៃតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា និងការឯកភាពគ្នាខ្ពស់ ដែល ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មី និងធ្វើពិពិធកម្មទម្រង់ឃោសនាអប់រំដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា; តាំងចិត្តមិនបណ្តោយឲ្យកម្លាំងអមិត្តមូលបង្កាច់ចំណងមិត្តភាពវៀតណាម-កម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយស្នើឱ្យវៀតណាមបន្តជួយដល់កម្ពុជាក្នុងវិស័យនេះ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា; រក្សា និងជំរុញកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពរវាងនាយករដ្ឋមន្ត្រីទាំងនៃប្រទេសទាំងបី ប្រធានរដ្ឋសភា រដ្ឋមន្ត្រីនគរបាល ការពារជាតិ ការបរទេស និងថ្នាក់ដឹកនាំក្រសួង នៃប្រទេសទាំងបី។ ពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ