ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចបនៅឡាវ

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចបនៅឡាវ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quangទស្សនារូបសណ្ឋានផលិតកម្មនៅរោងចក្រកែច្នៃជ័រកៅស៊ូ ឡាវ-វៀតណាម

(VOVworld)-នារសៀលថ្ងៃទី១៤មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangនិងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី ខេត្ត Champasak បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសឡាវ និងអញ្ជើញបន្តដំណើរទស្សនកិច្ចទៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សន​កិច្ចថ្នាក់រដ្ឋទៅព្រះរាជាណាចក្រកម្ពុជារបស់ ប្រធានរដ្ឋ លោក Tran Dai Quang តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី។

        មុននោះ នាព្រឹកថ្ងៃទី១៤មិថុនា ប្រធានរដ្ឋ Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅសាកសួរសុខទុក​ចំពោះអតីតប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ឡាវនិងជាអតីតប្រធានរដ្ឋ ឡាវលោក Khamtay Siphandon។ នៅទីនេះ លោក Khamtay Siphandon បាន សង្កត់ធ្ងន់ថា វៀតណាមនិងឡាវទើបនឹងរៀបចំប្រកបដោយជោគជ័យនូវមហា សន្និបាតបក្សនៅប្រទេសនីមួយៗ តាមនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែ បានកំណត់ថា បន្តផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកនូវចំណង សាមគ្គីពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ រីឯខ្លួនវិញ លោក Tran Dai Quang បានអះអាងនូវគោលមាគ៌ាមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម​ក្នុងការបង្កើនទំនាក់ទំនងពិសេសរវាងវៀតណាមនិង ឡាវ។

        ប្រធានរដ្ឋលោក Tran Dai Quangនិងលោកជំទាវក៏បានអញ្ជើញទៅដាក់ កម្រងផ្កានៅវិមានអនុស្សាវរីយ៍សម្ព័ន្ធប្រយុទ្ធឡាវ-វៀតណាមនៅខេត្ត Champasak និងទៅទស្សនារូបសណ្ឋានផលិតកម្មនៅរោងចក្រកែច្នៃជ័រកៅស៊ូ ឡាវ-វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ