ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅ Azerbaijan

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវ ការនៅ Azerbaijan - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចាប់ផ្តើមដំណើរ
ទស្សនកិច្ចជាផ្លូវ ការនៅ Azerbaijan (រូបថតៈChinhphu.vn )


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Azerbaijan លោក Iiham
Aliev នាយប់ថ្ងៃទី១៣ឧសភា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង លោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម  បានទៅកាន់រដ្ឋធានី
Bacu ចាប់ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋ Azerbaijan។ ទទួលគណៈប្រតិភូ វៀតណាមនៅព្រលានយន្តហោះ​ ប៉ែកភាគីរបស់ Azerbaijanមានឧបនាយករដ្ឋ
មន្ត្រី អនុរដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូត Azerbaijanប្រចាំនៅវៀតណាម។
ពី​ចំណែកភាគីវៀតណាម មានឯកអគ្គរដ្ឋទូត Nguyen Thanh Son តំណាងមន្ត្រី
ស្ថាន​ទូតវៀតណាម និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងសិក្សា
នៅ Azerbaijan។ ដំណើរទស្សនកិច្ចនេះរបស់លោក Truong Tan Sang គឺសំដៅ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាមជាមួយ Azerbaijan នាំទំនាក់ទំនងទ្វេភាគីនេះ ឲ្យស៊ី
ជម្រៅ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ភាពសម្បូរុងរឿងក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ