(VOVworld) - នាព្រឹកថ្ងៃទី១៧ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសំណេះសំណាលជាមួយបណ្ដាអ្នកកាសែត ដែល
តំណាងឲ្យស្ថាប័នផ្សព្វផ្សាយសារព័ត៌មានានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទី៩០នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា)។លោកTruong Tan
Sang បានអះអាងថា ក្នុងបុព្វហេតុរំដោះប្រជាជាតិក៏ដូចជាកសាង ផ្លាស់ប្ដូរថ្មី អភិ
វឌ្ឍន៍ប្រទេសជាតិ ជានិច្ចកាលមានការរួមវិភាគទានដ៏សែនសំខាន់របស់សារព័ត៌
មាន។អ្នកកាសែតមិនត្រឹមតែឈានមុខលើសមរភូមិសតិអារម្មណ៍ វប្បធម៌ កំណត់
ទិសដៅសាធារណៈមតិប៉ុណ្ណោះទេ ថែមទាំងមានការរកឃើញ បដិវាទសកម្ម
ចំពោះបញ្ហានានារបស់ប្រទេសជាតិនិងប្រជាជនទៀតផង។
|
ទិដ្ឋភាពនៃជំនួបសំណេះសំណាលនេះ (រូបថត៖qdnd.vn) |
អនុប្រធានសមាគមអ្នកកាសែតវៀតណាមលោក Ha Minh Hue បានជូនដំណឹងជា
មួយលោកប្រធានរដ្ឋ Truong Tan Sang អំពីរាល់ការបោះជំហានគួរឲ្យកត់សំគាល់
របស់ ខឿនសារព័ត៌មានបដិវត្តន៍វៀតណាម។ក្នុងនោះ មានស្ថាប័នសារព័ត៌មាន
នានាដោយមាន កម្លាំងធនធានមនុស្សយ៉ាងច្រើនកុះករ សម្ភារៈទំនើបប្រមូលផ្ដុំ
គ្រប់ប្រភេទសារព័ត៌មានដូច ជាវិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារសារព័ត៌មាន
វៀតណាមនិងស្ថានីយទូរទស្សន៍វៀតណាម៕