ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung

ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី២៤មេសា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានអញ្ចើញត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យ​
ដំណើរ​ទស្សន​កិច្ចចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក២០១៥ ពិធីរំលឹកខួប
​លើក​ទី៦០នៃ​ការបង្កើតសន្និសីទទីក្រុង Bandung លើកទី១០នៃការបង្កើតទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រ​ថ្មី​អាស៊ី-អាហ្វ្រីក។

        មុននោះនាព្រឹកថ្ងៃទី២៤មេសាក្នុងក្របខ័ណ្ឌពិធីរំលឹកខួបលើកទី៦០នៃ​ការ
បង្កើតសន្និសីទទីក្រុង Bandung ដែលបានរៀបចំនៅទីក្រុង Bandung ឥណ្ឌូនេស៊ី
ប្រធាន​រដ្ឋ​លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួម
ការ​ដង្ហែក្បួន​ប្រវត្តិសាស្ត្រទៅ​កាន់​វិមានឯកភាព (Gedung Merdeka) តាមរយៈនោះ
​បង្កើតឡើងវិញនូវការធ្វើដំណើរដោយ​ថ្មើរ​ជើង Bandung មុននេះ៦០ឆ្នាំ។ ថ្លែងមតិ
នៅ​ពិធី​​​នេះ ប្រធានាធិបតីប្រទេសម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ីលោក Joko Widodo បាន
​លើក​ត្រដែតរាល់តំលៃអមតៈនៃស្មារតី​សន្និសីទទីក្រុង Bandung ១៩៩៥ ហើយ
សង្កត់ធ្ងន់ទៅ​លើគោលការណ៍ Bandung ចំនួន១០ដែលនៅ​មាន​តំលៃដដែលក្នុង
ពិភពលោក​បច្ចុប្បន្ន​​និង​ជាងពេលណាៗទាំងអស់ បណ្ដា​គោលការណ៍​នេះត្រូវបាន
គោរពនិងសហគមន៍អាស៊ី-អាហ្វ្រិកត្រូវសាមគ្គីនិង​សហប្រតិបត្តិការដើម្បីសន្តិភាព
​ភាពសម្បូររុងរឿងនិងដើម្បីពិភពលោកសមភាព។

        ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានជួបសន្ទនាជាមួយអតីតប្រធានា
ធិបតីឥណ្ឌូនេស៊ី​លោក​ស្រី Megawati Surkanoputri។ លោកស្រី Megawati បានវាយ
តំលៃខ្ពស់​ចំពោះការរួមចំណែក​យ៉ាងសកម្មរបស់វៀតណាមក្នុងសន្និសីទទីក្រុង
Bandung ឆ្នាំ១៩៥៥​ដោយតួនាទីជា​ប្រទេស​មួយទើបនឹងឈ្នះលើលិទ្ធិអណានិគម
តាមរយៈនោះរួមចំណែកពង្រីកចលនារំដោះជាតិ​របស់​​ប្រទេសអាស៊ី-អាហ្វ្រិកនានា
លើទូទាំងពិភពលោក ក៏ដូច​ជាការរួមចំណែក​របស់​វៀតណាមក្នុងកំណាត់ផ្លូវ៦០ឆ្នាំ
កន្លងមកចំពោះចលនា​មិនចូលបក្សសម្ព័ន្ធក្រុមប្រទេស៧៧​និង​​កិច្ចសហប្រតិបត្តិការ
មិនចូលបក្សសម្ព័ន្ធនិង​កំពុងអភិវឌ្ឍន៍។ ក៏ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Truong
Tan Sang បានជួប​សន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein។ ថ្នាក់ដឹក
នាំទាំង​ពីរ​រូប​នេះបានឯកភាពពង្រឹងនិងពង្រីកយន្តការ​សហប្រតិបត្តិ​ការ​ទ្វេភាគី ក្នុង
នោះមាន​ការរៀបចំយ៉ាងចាប់រហ័សកិច្ចប្រជុំលើកទី៧​ពិគ្រោះនយោបាយនិងកិច្ចប្រជុំ​លើកទី៨គណៈកម្មាធិការចំរុះស្ដីពីកិច្ចសហប្រតិបត្តិ​ការ​ទ្វេ​ភាគី​វៀតណាម-មីយ៉ាន់ម៉ា
ក្នុងឆ្នាំ២០១៥។​ថ្នាក់ដឹកនាំក៏បានឯកភាពអំពីការ​ដែល​ប្រទេសទាំងពីរ​បន្តសហការ
ស្អិតរមួតនៅវេទិការដំបន់និងអន្តរជាតិនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ