ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប


ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប - ảnh 1
ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប


        Vovworld-នាថ្ងៃទី២៤កញ្ញាបន្ទាប់ពីទៅកាន់ក្រុង New York អាមេរិក​ចូលរួម
​សន្និសីទកំពូលអ.ស.ប ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​អញ្ចើញ
​ជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon នៅ​ទីស្ដីការ​អ.ស.ប។
នៅការជួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព​ចាត់​ទុកថា សន្និសីទកំពូល
អ.ស.បអនុម័តលើរបៀបវារៈ២០៣០មានអត្ថន័យដ៏សែន​សំខាន់ចំពោះការអភិវឌ្ឍន៍
នៃប្រទេសទាំងអស់និងអ.ស.បក្នុងរយៈពេល១៥ឆ្នាំ​ខាងមុខ។ ប្រធានរដ្ឋ Truong Tan
Sang បានអះអាងថា ពីបទពិសោធន៍អនុវត្តដ៏​ជោគជ័យគោលដៅសហសវត្សជាច្រើន វៀតណាមប្តេជ្ញានាំទស្សនវិស័យ​អភិវឌ្ឍន៍​ដ៏និរន្តរភាពក្លាយទៅជាទិសដៅប្រចាំយូរ
អង្វែង។ លោកប្រធានរដ្ឋបាន​ស្នើរអគ្គលេខាធិការនិងអ.ស.បជួយឧបត្ថម្ភវៀតណាម
អនុវត្តជោគជ័យរបៀបវារៈ២០៣០។ រីឯលោក Ban Ki Moon បានជឿជាក់ថា វៀតណាម
នឹងបន្តអនុវត្តដ៏​ជោគជ័យរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពដំណាក់កាលពីឥឡូវដល់
ឆ្នាំ២០៣០។ ទាក់ទិនដល់បញ្ហាដំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រធាន
រដ្ឋ Truong Tan Sang បានស្នើរអ.ស.បបន្តមានសម្លេងគាំទ្រនិងជំរុញការ​ដោះស្រាយ​
ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺ​អនុសញ្ញា​អ.ស.បស្ដិពី
ច្បាប់សមុទ្រ១៩៨២និងសេចក្តីថ្លែងការណ៍ស្ដីពីការ​ប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) ជំរុញសំរេចក្រមប្រតិបត្តិ​ដំបន់នៅសមុទ្រខាងកើត (COC)។

        តាមការគ្រោងទុកជាមុន ក្នុងរបៀបវារៈចូលរួមសន្និសីទកំពូលអ.ស.ប​ចាប់​ពីថ្ងៃទី២៥ដល់២៨កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងចូល​រួមសម័យ
បើក ថ្លែងមតិនៅសម័យពេញអង្គជួបសន្ទនាជាមួយអ្នកប្រមុខរដ្ឋនានា ចូលរួមការ
សន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ