ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ច
|
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ |
(VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
មហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៤០ទិវាបង្កើត(ថ្ងៃទី២៧តុលាឆ្នាំ១៩៧៦-ថ្ងៃទី២៧តុលាឆ្នាំ២០១៦)។ថ្លែងមតិនៅទីនេះ
ប្រធានរដ្ឋ លោក Tran Dai Quang បានលើកសរសើរសមិទ្ធិផល ស្នាដៃឆ្នើម ដែលមហា
វិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញទទួលបាន ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ ស្ដីអំពីភារ
កិច្ចខាងមុខ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖
“ សាលាត្រូវជំរុញខ្លាំងការងារស្រាវជ្រាវវិទ្យាសាស្ត្រ តាមទិសបណ្ឌិតសភា និងប្រ
កាសអន្តរជាតិកសាងសាលាអោយក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ស្ដីអំពី
សេដ្ឋកិច្ច ធរកិច្ច អាជីវកម្ម ច្បាប់ មានគុណភាពខ្ពស់ មានកំរិតតំបន់និងអន្តរជាតិ។
រួមសហការជិតស្និទ្ធជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ បង្កើនការប្រមូលផ្តុំអ្នក
វិទ្យាសាស្ត្រ អ្នកជំនាញការ អ្នកវិភាគ ស្រាវជ្រាវ និងកំណត់គោលនយោបាយនៅក្នុង
និងក្រៅប្រទេស បំរើការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ខេត្តនិងទីក្រុងផ្សេងៗ នៅ
តំបន់វាលសណ្ដទន្លេ Cuu Long និងសហគមន៍អង្គភាពអាជីវកម្ម៕”