ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅទស្សនាបណ្ឌិត្យសភា |
(VOV)_ស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រចូលក្នុងជីវភាពរស់នៅ ជាកម្លាំងចលករសំ
ខាន់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang នៅក្នុងពេលមកទស្សនា ជួបសំណេះសំណាលជាមួយបណ្ដាសាស្ត្រាចារ្យ សមាជិកសភា កម្មាភិបាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងបណ្ឌិតសភា វិទ្យាសាស្ត្រ សង្គមសាស្ត្រវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាវិទ្យាសាស្ត្រវៀតណាម (ថ្ងៃទី១៨ឧសភា)។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់
ធ្ងន់ថា៖ ប្រទេសជាតិកំពុងជំរុញខ្លាំងការងារផ្លាស់ប្តូរថ្មី ជំរុញដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីគោលដៅប្រជា ជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអារិយធម៌។
ក្នុងសភាពការណ៍នោះ ភារកិច្ចរបស់បណ្ឌិតសភានិងបច្ចេកវិទ្យាវៀតណាមគឺធំធេង
ណាស់ ទាមទារអោយមានការផ្លាស់ប្តូរថ្មីអំពីការគ្រប់គ្រង លើកកំពស់សមត្ថភាពស្រាវ
ជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា៖
“ ជំរុញខ្លាំងយន្តការគ្រប់គ្រង រៀបចំសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយ
ចាត់ទុកនេះគឺជាចំណុចលោតផ្លោះ ដើម្បីជំរុញការអភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធិ
ភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើតកម្លាំងចលករ សំរាប់អ្នកវិទ្យាសាស្ត្រ។ ផ្លាស់ប្តូរថ្មី
ចាប់ពីពេលបង្កើតភារកិច្ចវិទ្យាសាស្ត្រ តាមទិសស្រាវជ្រាវមូលដ្ឋាន និងអនុវត្ត អភិ
វឌ្ឍន៍បច្ចេកទេស បំរើបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដោយមានគោលដៅ
គឺផលិតផលជាក់ស្ដែង។”
ក៏ក្នុងព្រឹកថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅទស្ស
នា និងជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រ កម្មាភិបាលនៃបណ្ឌិត្យសភា វិទ្យា
សាស្ត្រ សង្គមសាស្ត្រវៀតណាមផងដែរ៕