ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thanh Hoa
(VOVworld) - នាថ្ងៃទី៨ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញ
ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thanh Hoa ភាគខាងជើងវៀតណាម អំពីស្ថាន
ភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាសន្តិសុខ ការពារប្រទេសនៅភូមិភាគ។ថ្លែង
មតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ប្រធានរដ្ឋ Truong Tan Sang បានទទួល
ស្គាល់លទ្ធផលដែលខេត្ត Thanh Hoa ទទួលបានក្នុងបណ្ដាឆ្នាំកន្លងទៅ ជាពិសេស
គឺការកសាងស្រុកចំនួន៤៥ និងភូមិ៦ ត្រូវតាមបទដ្ឋានជនបទថ្មី។លោក Truong Tan
Sang បានរំលឹកថា នាឆ្នាំ២០១៥ សម្ពាធពីការធ្វើសមាហរណកម្មនៅតំបន់ធំណាស់ ការបង្កើតទីផ្សារសេរីតំបន់អាស៊ាននិងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម
ដោយហេតុនេះ ត្រូវយកចិត្តទុកដាក់ពិសេស លើកកំពស់កម្លាំងប្រកួតប្រជែងក្នុង
ផលិតផលកសិកម្ម។លោក Truong Tan Sang បានស្នើរឲ្យខេត្ត Thanh Hoa ត្រូវប្រមូល
ផ្ដុំកម្លាំងកាយចិត្តដើម្បីសម្រេចល្អបំផុតនូវភារកិច្ចនយោបាយ និងអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។
|
ប្រធានរដ្ឋ Truong Tan Sang ទៅទស្សនានិងត្រួតពិនិត្យ រោងចក្រ Z១១១ |
ក៏នៅខេត្ត Thanh Hoa ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត
កងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ធ្នូ) ប្រធានរដ្ឋ Truong Tan Sang បានទៅ
ទស្សនានិងត្រួតពិនិត្យ រោងចក្រ Z១១១ចំណុះអគ្គស្នងការឧស្សាហកម្មការពារ
ប្រទេស៕