ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេ
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា |
(VOV)_នាព្រឹកថ្ងៃទី២៦សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង
ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ
ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨
សីហា តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រប្រុយណេ Haji Hassanal Bilkiah Mu’iz
zaddin Waddaulah។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រុយណេ ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិ
បតីសាធារណរដ្ឋសិង្ហបុរី លោក Tony Tan Keng Yam ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញបំពេញ
ទស្សកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា៕