ប្រធានរដ្ឋសភា Nguyen Sinh Hung ចាប់ផ្តើមធ្វើដំណើរចូលរួមសន្និសីទ ASEP7នៅឡាវ

ប្រធានរដ្ឋសភា Nguyen Sinh Hung ចាប់ផ្តើមធ្វើដំណើរចូលរួមសន្និសីទ  ASEP7នៅឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung
 (រូបថតៈ Internet)

(VOV)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ Pany Yathotu និងជាប្រ
ធាន ASEAP 7 នារសៀលថ្ងៃទី២តុលា ប្រធានរដ្ឋសភាវៀតណាម Nguyen
Sinh Hung បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមអញ្ជើញទៅ កាន់ឡាវ
ដើម្បីចូលរួមសន្និសីទដៃគូរអន្តរសភាអាស៊ី-អ៊ឺរ៉បលើកទី៧ (ASEP 7)ដែលនឹង
ប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៤តុលានៅទីក្រុងវៀងច័ន្ទ។ សន្និសីទ ASEP ជា វេទិកាដើម្បីបណ្តាសមាជិកសភានៃទ្វីបអាស៊ី-អ៊ឺរ៉ុបទាំងពីរពិភាក្សា ផ្លាស់ប្តូរ ទស្សនៈដើម្បីជម្រុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តា
ប្រទេសអាស៊ី-អ៊ឺរ៉ុប។ តាមគំរោង ចូលរួមសន្និសីទលើកនេះ គណៈប្រតិភូរដ្ឋ
សភាវៀតណាម នឹងមានបទថ្លែងមតិស្តីអំពីវិធានការគ្រប់គ្រងបំណុលសាធារ
ណៈ រក្សាសន្តិសុខស្បៀងអាហារ និងបង្កើនការចូលរួមរបស់សង្គមស្តីអំពីការ ទប់ទល់នឹងគ្រោះធម្មជាតិ សំដៅរួមជាមួយសមាជិក សមាជិការសភាទ្វីបអាស៊ី-
អ៊ឺរ៉ុបទាំងពីរ អនុវត្តឲ្យបានយ៉ាងគ្រប់គ្រាន់រាល់កិច្ចសន្យាដែលវៀតណាម
បានសហប្រតិបត្តិការជាមួយប្រទេស​នានា។

  នាពេលរសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកដល់ទីក្រុងវៀងច័ន្ទ ឡាវ ដើម្បី
ចូលរួមសន្និសីទដៃគូអន្តរសភាទ្វីបអាស៊ី-អ៊ឺរ៉ុបលើកទី៧(ASEP7)។ បន្ទាប់ ពីពេលមកដល់ប្រលានយន្តហោះ ប្រធានរដ្ឋសភាវៀតណាម និងគណៈ
ប្រតិភូ វៀតណាមបានមកសម្តែងការគួរសមចំពោះអគ្គលេខាធិការ និង
ប្រធានរដ្ឋឡាវ Chumali Xaynhaxon។ ប្រធានរដ្ឋសភា Nguyen Sinh Hung
អះអាងថា បក្ស រដ្ឋសភានិងប្រជាជនវៀតណាម នៅបន្តកិច្ចសហប្រតិបត្តិការ
គំាទ្រ និងជួយ ឧបត្ថម្ភឡាវលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានឯកភាពថា ការ
បង្កើននិងពង្រឹងចំណងមិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាកត្តា១ដើម្បីប្រទេសទានអពីអនុវត្ហតកិច្ចការកសាងនិងការពារមាតុប្រទេសនៅ
ប្រទេសនីមួ យៗប្រកបដោយជោគជ័៏យ។

  នារសៀលថ្ថងៃដ៏ដែល លោក Nguyen Sinh Hung បានមានជំនួនសន្ទនា ជាមួយ
នាយករដ្ឋមន្ត្រីឡាវ Thongsing Thamavong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ