ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំបេញការងារនៅមហាវិទ្យាល័យ Ton Duc Thang
(VOVWORLD) -នាថ្ងៃទី៥ កញ្ញា ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញការងារមហាវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ)។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់និងអបអរសាទរស្នាដៃដែលមហាវិទ្យាល័យ នេះទទួលបានក្នុងរយៈពេល ២0 ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍។
ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំបេញការងារនៅមហាវិទ្យាល័យ Ton Duc Thang |
នាថ្ងៃទី៥ កញ្ញា ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញការងារមហាវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ)។លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់និងអបអរសាទរស្នាដៃដែលមហាវិទ្យាល័យ នេះទទួលបានក្នុងរយៈពេល ២0 ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍។ យោងតាមប្រធានរដ្ឋសភា មហាវិទ្យាល័យ Ton Duc Thang គឺជាមហាវិទ្យាល័យសាធារណៈដំបូងបង្អស់មួយដែលទទួលបានជោគជ័យក្នុងការអនុវត្តគំរូម្ចាស់ការឧត្តមសិក្សាមហាវិទ្យាល័យដែលបង្កើតទិសដៅឆ្ពោះទៅរកកំណែទម្រង់ប្រព័ន្ធអប់រំជាទូទៅនិងប្រព័ន្ធមហាវិទ្យាល័យសាធារណៈនិយាយដោយឡែក។ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្តែងជំនឿជាក់ថា៖សាលានឹងបន្តពង្រីកសមិទ្ធិផលដ៏ធំធេងរបស់ខ្លួនក្នុងវិស័យបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព សម្រេចគោលដៅកសាងរូបសណ្ឋានមហាវិទ្យាល័យថ្នាក់អន្តរជាតិប្រកបដោយជោគជ័យ។
ក្នុងឱកាសនេះប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្តល់អាហារូបករណ៍ចំនួន២០ចំណែកជូនដល់និស្សិតសាលាដែលមានជីវភាពរស់នៅលំបាក និងឧបករណ៍សិក្សាមួយចំនួនសំរាប់ មហាវិទ្យាល័យ Ton Duc Thang ផងដែរ៕