ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូខេត្ត Gunma ប្រទេសជប៉ុន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូខេត្ត Gunma ប្រទេសជប៉ុន - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូខេត្ត Gunma ប្រទេសជប៉ុន (រូបថតៈ Lê Tuyết/VOV)

(VOVworld)-នារសៀលថ្ងៃទី១៦កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក
 ស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយគណប្រតិភូខេត្ត Gunma
ដឹកនាំដោយអភិបាល លោក Osawa  Masaaki ដែលកំពុងបំពេញទស្សនកិច្ចការ
ងារនៅវៀតណាម។​នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងនូវទំ
នាក់ទំនង “ដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសន្តិភាព ភាពសម្បូររុងរឿងនៅអាស៊ី”
 រវាងវៀតណាមជាមួយជប៉ុន។​រដ្ឋសភាវៀតណាមនឹងធ្វើអស់បីកម្លាំងកាយចិត្ត
ដើម្បីជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនលើគ្រប់វិស័យ។

        រីឯ អភិបាល លោក Osawa  Masaaki បានជូនដំណឹងថា គណៈប្រតិភូខេត្ត
Gunma បានចុះហត្ថលេខាលើអនុស្សរណៈរវាងខេត្ត Gunma ជាមួយប្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម ស្តីពីការបើកទូលាយកិច្ចសហប្រតិបត្តិការទ្វេ
 ភាគីលើវិស័យពលកម្ម។ គណៈប្រតិភូក៏បានទៅទស្សនានិងជួបធ្វើការជាមួយថ្នាក់
​ដឹកនាំទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ