ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនិងអូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី២៦វិច្ឆិកា គណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចាកចេញពីទីក្រុង ហាណូយ ធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីតាមការអញ្ជើញរបស់ រដ្ឋសភាសិង្ហបុរី និងប្រទេសអូស្ត្រាលីតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលនិងរដ្ឋ សភាសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះបានអនុវត្តចាប់ពីថ្ងៃទី ២៦វិច្ឆិកាដល់ថ្ងៃទី២ធ្នូ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនិងអូស្ត្រាលី - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan 

ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ វិច្ឆិកា របស់ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងគណៈប្រតិភូជាន់ខ្ពស់រដ្ឋ សភាវៀតណាម សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមជាមួយសិង្ហបុរី ឆ្ពោះទៅរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-សិង្ហបុរី ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម ជាមួយសិង្ហបុរីលើវិស័យដែលភាគីទាំងពីរមានសក្តានុភាព ជាពិសេស គឺជម្រុញ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

        បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមនឹងធ្វើដំណើ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃ ទី២ធ្នូរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ