ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីន
|
អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Ui Hwa នៅក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង |
(VOV)_តាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋានរដ្ឋសភាកូរ៉េខាងត្បូង នាថ្ងៃទី១៣ មិនាថា៖ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Ui Hwa នឹងមានដំ
ណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីននិងវៀតណាម នាសប្ដាហ៍ខាងមុខនេះ ដើម្បី
ពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍។ តាមផែនការ លោក Chung Ui Hwa
នឹងមកបំពេញទស្សនកិច្ចនៅហ្វីលីពីននាថ្ងៃទី១៥មិនា ហើយជួបសន្ទនាជាមួយថ្នាក់
ដឹកនាំប្រទេសម្ចាស់ផ្ទះ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី …លៗ នាថ្ងៃទី
១៧ មិនា លោក Chung Ui Hwa នឹងមកដល់វៀតណាម និងជួបសន្ទនាជាមួយបណ្ដា
ថ្នាក់ដឹកនាំវៀតណាម ដែលក្នុងនោះមានប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung។ នេះគឺជាឱកាសដើម្បីប្រទេសទាំងពីរជំរុញខ្លាំងថែមទៀតទំនាក់ទំនង
ទ្វេភាគីដែរ៕