ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអន្តរសភាពិភពលោក
(VOV) /  
|
ប្រធានរដ្ឋសភាទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអន្តរសភាពិភពលោក។ |
VOV-រដ្ឋសភាវៀតណាមប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតឆ្លើយតបនឹង
សំណូមពរដាក់ចេញ ខំប្រឹងប្រែងក្នុងការទទួលរៀបចំដ៏ជោគជ័យមហាសន្និបាត
អន្តរសភាពិភពលោក (IPU) នៅវៀតណាមនាឆ្នាំ២០១៥។ ប្រធានរដ្ឋសភាវៀត
ណាមលោក Nguyen Sinh Hung បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជាមួយ អគ្គលេខាធិការអន្តរសភាពិភពលោក (IPU) លោក Anders Johnsson នាព្រឹកថ្ងៃទី
២០កុម្ភៈ។ ជាមួយគោលបំណងបានរួមចំណែកជាក់ស្ដែងទៅក្នុងការខំប្រឹងប្រែង
និងការអភិវឌ្ឍន៍របស់ IPU រដ្ឋសភាវៀតណាមបានលើកមតិជាផ្លូវការទទួលរៀបចំ
មហាសន្និបាត IPU នាឆ្នាំ២០១៥។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា វៀតណាមកំពុងសកម្មសុក្រិដ្ឋបណ្ដាវិធានការត្រៀមរៀបចំអំពីហេដ្ឋានរចនាសម្ព័ន្ធ ធនធានមនុស្សសំភារៈសំរាប់ការរៀបចំព្រឹត្តិការណ៍សំខាន់នេះដើម្បីបញ្ជូនឲ្យ
លេខាធិការដ្ឋាន IPU ពិនិត្យអនុម័ត។ រីឯអគ្គលេខាធិការ IPU Anders Johnsson ជឿជាក់ថាជាមួយលទ្ធភាពលក្ខណៈរបស់ខ្លួនវៀតណាមពិតប្រាកដនឹងរៀបចំដ៏ ជោគជ័យព្រឹត្តិការណ៍អន្តរជាតិពិសេសនេះ៕
-VOV