ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន អញ្ជើញទទួលជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអាយប៉ា-៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នារសៀលថ្ងៃទី ១៩ តុលា ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្រ្តបេឡារុស Igor Sergeyenko។ 
ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន អញ្ជើញទទួលជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា - ảnh 1ប្រធានរដ្ឋសភាលោក ត្រីន ថាញ់ មិន អញ្ជើញជួបជាមួយប្រធានសភាតំណាងរាស្រ្តបេឡារុស (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា វៀត ណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស្ស។

ដោយវាយតម្លៃខ្ពស់ចំពោះការដែលសភាតំណាងបេឡារុស្ស បានបង្កើតក្រុមការងារថ្មីទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិនជឿជាក់ថា ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រុមទាំងពីរនឹងជួយជំរុញការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ បង្កើនការយល់ដឹងគ្នាទៅវិញទៅមកលើយន្តការប្រតិបត្តិនៃស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសនីមួយៗ; ស្នើឱ្យក្រុមទាំងពីរនឹងដំណើរការកិច្ចពិភាក្សានាពេលឆាប់ៗ ដើម្បីបង្កើតផែនការសកម្មភាពជាក់ស្តែងនាពេលខាងមុខ។

ប្រធានសភាតំណាងរាស្ដ្របេឡារុស្ស Igor Sergeyenko សង្ឃឹមថា ភាគីទាំងពីរត្រូវការជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញសភាមិត្តភាព និងស្នើថា ទម្រង់នេះគួរតែត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះតាមរយៈការផ្លាស់ប្តូរតាមអ៊ីនធឺណិត; សង្ឃឹមថា វៀតណាមនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងបេឡារុស្ស និងអាស៊ាន។

ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន អញ្ជើញទទួលជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសនានា - ảnh 2ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន ជួបជាមួយប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ Wan Muhamad Noor Matha (រូបថត៖ VOV)

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាថៃ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ឱ្យកាន់តែរឹងមាំថែមទៀត  រួមគ្នាដើម្បីលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ។ ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិនបានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមសមាជិកសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពសម្របសម្រួលក្នុងការត្រួតពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ