ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅយោធភូមិភាគទី៩
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត |
(VOVworld)-នាព្រឹកថ្ងៃទី៥ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan និងក្រុមការងាររដ្ឋសភាទីក្រុង Can Tho បានអញ្ជើញជួបប្រាស្រ័យ
ជាមួយអ្នក បោះឆ្នោតនៅយោធភូមិភាគទី៩ បន្ទាប់ពីកិច្ចប្រជុំលើកទី២ រដ្ឋសភា
វៀតណាមនីតិកាលទី១៤។ អ្នកបោះឆ្នោតនៅទីនេះ សុទ្ធតែបានចាត់ទុកថា កិច្ច
ប្រជុំលើកទី២រដ្ឋ សភាវៀតណាមនីតិកាលទី១៤នេះបានបន្សល់ទុកនូវលទ្ធផល
ល្អប្រសើជាពិសេសគឺ សម័យសួរដេញដោល។ អ្នកបោះឆ្នោតបានស្នើថា គប្បី
មានគោលនយោបាយអនុ គ្រោះជាច្រើនសម្រាប់លើកកំពស់គុណភាពផលិតផល
ឲ្យតំបន់វាលសណ្តទន្លេCuu Long។ ទទួលយកមតិរបស់អ្នកបោះឆ្នោត លោកស្រី
Nguyen Thi Kim Ngan អញ្ជើញ ផ្តល់អនុសាសន៍ថា ៖
“តាំងពីឥឡូវតទៅ យើងត្រូវអនុវត្តល្អរាល់ផែនការដែលបានដាក់ចេញ។ សេចក្តី
សម្រេចចិត្តរបស់ទីក្រុង Can Tho និងសេចក្តីសម្រេចចិត្តដោយឡែកសម្រាប់បក្សភាគ
ទីក្រុងនិងវាលសណ្តទន្លេ Cuu Long គឺមានស្រាប់ហើយ។ គោលនយោបាយដើម្បី
អភិវឌ្ឍន៍ឧស្សាហកម្មនិងកសិកម្មក៏បានផ្សព្វផ្សាយហើយដែរ។ ដូច្នេះ តំបន់នីមួយៗ
ខំប្រឹងប្រែងអនុវត្តឲ្យបានល្អទាំងស្រុង”៕