ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan - ảnh 1
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan

(VOVworld)-នាថ្ងៃទី២២មិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi
Kim Ngan និងក្រុមការងារបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Kan
 អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការ កសាង
ជនបទថ្មី។​ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បាន​ចាត់ទុកថា
ខេត្ត Bac Kan ជាខេត្តព្រៃភ្នំពិសេសក្នុងប្រទេសដែលមានចំនួនប្រ ជាជននៅក្រោម
៥សែននាក។ លោកស្រីមានអនុសាសន៍ថា ខេត្ត Bac Kan ត្រូវ ផ្តោតសំខាន់ទៅ
លើការងារអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ផ្លូវល្បឿនលឿនសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច
តំបន់។​រួមជាមួយគ្នានោះ ខេត្តក៏ត្រូវធ្វើឲ្យបានល្អការងារសន្តិសុខ​សង្គម កាត់បន្ថយ
ភាពក្រីក្រ ផ្សាភ្ជាប់ការកសាងជនបទថ្មីជាមួយនឹងផលិតកម្ម របស់ប្រជាជន ព្រម
ទាំងយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ជនរួមជាតិជាជន
ជាតិភាគតិចទៀតផង។

        នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan
បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក Cho Moi ទៅសាកសួរ សុខ ទុកនិង
ជូនអំណោយសម្រាប់គ្រួសារវីរៈអ្នកម្តាយ និងគ្រួសារយុទ្ធជនពិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ