(VOV) – នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាម
លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយអនុប្រធានាធិបតី និងជាប្រធាន
រដ្ឋសភា Urguay ខាងកើត លោក Danilo Astori ដែលកំពុងមាន ដំណើរទស្សកិច្ច
នៅវៀតណាម។ ក្នុងជំនួបសន្ទនានេះប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung
បានស្នើថា៖ ភាគីទាំង ២ សកម្មជំរុញការអនុវត្តបណ្ដាកិច្ច ព្រមព្រៀងសហប្រតិ
បត្តិការ ពិសេសគឺលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ លោក
Nguyen Sinh Hung មានគោលបំណងថា៖ រដ្ឋសភានៃប្រទេសទាំង ២ បង្កើន ការផ្លាស់ប្តូរគណៈប្រតិភូនិងរក្សារយន្តការសហប្រតិបត្តិការលើវេទិការពហុភាគី
នានា ឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ អនុប្រធានាធិបតី Urguay ខាងកើត លោក
Danilo Astori បានអះអាងថា៖ រដ្ឋ រដ្ឋសភា Urguay ខាងកើត ជានិច្ចកាលមានគោល
បំណងពង្រឹងនិងពង្រីកទំនាក់ទំនងរដ្ឋសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់
វិស័យនិងជំរុញយ៉ាងខ្លាំងទំនាក់ ទំនងសភានៃប្រទេសទាំង ២៕