ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួប​សវនាការ​ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី ១៧ ខែតុលា នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីឡាវ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

នៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងប្រពៃណីពិសេសជាមួយឡាវ។ ប្រធានរដ្ឋសភាមានបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង; ហើយបានលើកច្បាស់ថា វៀតណាមត្រៀមខ្លួនជាស្រេច ពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយឡាវ ក្នុងការកសាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ ព្រមទាំងចែករំលែកព័ត៌មាននិងគាំទ្រប្រទេសឡាវ ដើម្បីរៀបចំសន្និសីទប្រកបដោយជោគជ័យក្នុងឆ្នាំប្រធានអាស៊ាន និងឆ្នាំប្រធាន AIPA ២០២៤។ ប្រធានរដ្ឋសភា លោក Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាឡាវ ក្នុងការបង្កើតច្រករបៀងផ្លូវច្បាប់ដ៏អំណោយផលសម្រាប់រដ្ឋាភិបាលទាំងពីរ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ។ ពង្រឹងការសម្របសម្រួលនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។ ជំរុញការកែលម្អស្ថាប័ននិងគោលនយោបាយនានា ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារដែលរដ្ឋាភិបាលទាំងពីរបានឯកភាពផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួប​សវនាការ​ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ រូបថត៖ VOV

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានសង្កត់ធ្ងន់ថា រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាមត្រូវបន្តអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ សន្ធិសញ្ញា និងកិច្ចសន្យាដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនិងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យបានសមស្របនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនយោបាយដ៏ល្អប្រសើរ។

នាថ្ងៃដដែលនោះ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានជួបជាមួយអនុប្រធានរដ្ឋ និងជាអតីតប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ដោយពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ