ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

(VOVWORLD) -  នាយប់ថ្ងៃទី១២ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន តាមការអញ្ជើញរបស់ ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

ក្នុងអំឡុងពេលពីថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែកក្កដា នៅប្រទេសចិន ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលជួបសម្តែងការគួរសម ប្រធានរដ្ឋចិនលោក Xi Jinping; ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu និងជួបសវនាការជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Yang ផងដែរ។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “ស្ពានមិត្ត ភាព” នៃអំឡុងថ្ងៃប្រារព្ធទិវាវប្បធម៌វៀតណាមនៅចិន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោកស្រីប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅទស្សនាទីក្រុង Nanjing, ទីក្រុង Suzhou ខេត្ត Jiangsu និងទទួលជួបជាមួយថ្នាក់ដឹកនាំមៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ចិនផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរបស់លោកស្រីប្រធានរដ្ឋសភាពោរពេញទៅដោយអត្ថន័យសំខាន់ ក្នុងការរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងរួមចំណែកពង្រឹងនិងបង្កើនជំនឿជាក់នយោបាយ ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន។ ឆ្លៀតឱកាសនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu បានធ្វើការពិភាក្សាលើវិធានការមួយចំនួន សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងរដ្ឋសភាវៀតណាមនិងសភាទូទាំងប្រទេសចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ