ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភា Fiji

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសកម្មភាព ជួបប្រាស្រ័យទ្វេភាគីនៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26)នោះ នាថ្ងៃទី១៦មករា ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF-26 បានអញ្ជើញទទួលជួប ជាមួយលោកស្រី Jiko Fatafehi Luveni ប្រធានរដ្ឋសភាប្រទេស Fiji។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភា Fiji - ảnh 1 ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan

 អញ្ជើញទទួលជួបជាមួយលោកស្រី Jiko Fatafehi Luveni ប្រធានរដ្ឋសភាប្រទេស Fiji

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ ថា ការចូល រួមរបស់គណៈប្រតិភូនៅសន្និសីទលើកនេះគឺជាការគាំទ្រសម្រាប់រដ្ឋសភាវៀតណាមដែលទទួលរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានអះអាង វៀតណាមត្រៀមជាស្រេច សហការនិងចែករំលែកបទពិសោធន៍លើ បណ្តាវិស័យដែលវៀត ណាមមានសក្កានុភាព ព្រមទាំងស្នើឲ្យភាគីទាំងពីរ បន្តការជួប ប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានការ អភិវឌ្ឍប្រកបដោយប្រសិទ្ធ ភាព។

        រីឯខ្លួនវិញ ប្រធានរដ្ឋសភា Fiji លោកស្រី Jiko Fatafehi Luveni បានវាយតម្លៃ ខ្ពស់ ចំពោះប្រធានបទនៃសន្និសីទលើកនេះ រួមទាំងអះអាងថា នឹងលើកទឹកចិត្តឲ្យ តំណាងចូលរួមយ៉ាងសកម្មជាងទៀត រួមចំណែកទៅក្នុងជោគជ័យរួមនៃសន្និសីទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ