ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូចូលរួមកិច្ចប្រជុំ AMMW

(VOVWORLD) - នាថ្ងៃទី២៥ខែតុលា នៅវិមានរដ្ឋសភា ប្រ ធានរដ្ឋសភាវៀតណាមលោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានប្រតិភូដែលកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន (AMMW) លើកទី៣ ដែលបានរៀបចំឡើងនៅប្រទេសវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូចូលរួមកិច្ចប្រជុំ AMMW - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូចូលរួមកិច្ចប្រជុំ AMMW (រូបថតៈ Le Tuyet/VOV) 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានជឿជាក់ថាលទ្ធផលទទួលបានពីកិច្ចប្រជុំនេះ នឹងរួមចំណែកជាវិជ្ជមានដល់ការបង្កើតគោលនយោបាយរបស់បណ្តាប្រទេសអាស៊ានដែលពាក់ព័ន្ធនឹងជម្រុញនិងធានានូវសន្តិសុខសង្គម សម្រាប់ស្ត្រី កុមារី ដោយឆ្ពោះទៅការអនុវត្តទស្សនៈវិស័យអាស៊ានឆ្នាំ ២០២៥ អំពីសហគមន៍ខ្លួនទីពឹងខ្លួន ភាពស្វាហាប់ និងគោលដៅអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០។

អញ្ជើញជម្រាបជូនដល់ប្រធានគណៈប្រតិភូអំពីរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការជម្រុញសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្ត្រី ប្រធានរដ្ឋសភា វៀត ណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា រដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេច សហការជាមួយបណ្តាប្រទេសអាស៊ានលើបញ្ហានេះ ដើម្បីរួមគ្នាចែករំលែកនូវបទពិសោធន៍និងអភិវឌ្ឍជាមួយគ្នា។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូចូលរួមកិច្ចប្រជុំ AMMW - ảnh 2 ទិដ្ឋភាពនៃជំនួប (រូបថតៈ Le Tuyet/VOV)

ក្នុងឱកាសដែល AMMW បានប្រព្រឹត្តទៅនៅវៀតណាម ប្រធានរដ្ឋសភាបានស្នើសុំបណ្តារដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការនារីរបស់អាស៊ាន បន្តការអនុវត្តច្បាប់និងគោលនយោបាយនៅថ្នាក់ជាតិ ហើយរួមសហការជាមួយប្រទេសជាសមាជិកដើម្បីជម្រុញសមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រី។ ម្យ៉ាងវិញទៀត ធានាឱកាសសមភាពសម្រាប់ការអប់រំ ការងារនិងសន្តិសុខសង្គម ហើយត្រូវបានបន្តឆ្ពោះទៅអភិក្រមសន្តិសុខសង្គម ឆ្ពោះទៅអនុវត្តន៍រាល់គោលដៅរួមនៃសហគមន៍អាស៊ាននៅឆ្នាំ ២០២៥ និងរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ