ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទៅបំបេញទស្សនកិច្ចជាផ្លូវការកូរ៉េខាងត្បូងនិងមីយ៉ាន់ម៉ា
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ( TTXVN) |
(VOV)_នាថ្ងៃទី ២១ កក្កដា គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ
លោកប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានចាប់ផ្តើមដំណើរបំបេញទស្សនកិច្ច
ជាផ្លូវ ការកូរ៉េខាងត្បូងនិងមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៦ កក្កដា តាមសេចក្ដីអញ្ជើញ របស់ប្រធានរដ្ឋសភា កូរ៉េខាងត្បូង លោក Kang Chang Hi និងប្រធានព្រឹទ្ធសភា និង
សភាមីយ៉ាន់ម៉ា Khin Ang Min។ ដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភា
Nguyen Sinh Hung គឺសំដៅអនុវត្តសកម្មភាពកិច្ចការបរទេស របស់រដ្ឋសភាវៀតណាមរួមចំណែកអនុវត្តគោលមាគា៍កិច្ចការបរទេស នៃសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តវៀត ណាម លើកទី ១១ ព្រមទាំង អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយ របស់វៀត
ណាម ក្នុងទំនាក់ទំនងជាមួយប្រទេសមិត្តទាំងពីរ។ តាមរយះដំណើរទៅបំពេញ ទស្សន កិច្ចលើកនេះ នឹងរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាម នៅលើឆាកអន្តរជាតិ និង ជំរុញធ្វើសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិរបស់វៀតណាម។
នារសៀលថ្ងៃដដែលពិធីទទួ់លលោក Nguyen Sinh Hung និងគណះប្រតិភូជាន់ខ្ពស់រដ្ឋសភា
វៀតណាម ត្រូវបានរៀបចំឡើងដមហោឡារឹកនៅព្រលានយន្តហោះយោធា Seong Nam
នៅរដ្ឋធានី Seoul។បន្ទាប់ពីពិធីទទួលលោក Nguyen Sinh Hung នឹងគណះប្រតិភូជាន់ខ្ពស់
រដ្ឋសភាបានជួបសំណេះសំណាលជាមួយសហគមន៏ជនវៀតណាមនៅកូរ៉េខាងត្បូង។
លោកNguyen Sinh Hung បានអះអាងថា៖បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់
ដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនិយាយដោយឡែកព្រមទាំងបង្កលក្ខណះ
ងាយស្រួលសំរាប់សហគមន៏ជនវៀតណាមនៅឯបរទសស្ថិរភាពជីវភាពរស់នៅជួយសហ
គមន៍ឆ្ពោះទៅស្រុកកំណើតទៀតផង៕