ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី


ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលី (Image: Vietnam+)

(VOVworld) – បញ្ចប់ដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីសប្រកបដោយជោកជ័យ
នារាត្រីថ្ងៃទី ១៩ មិនា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់បានទៅកាន់រដ្ឋធានី Roma ចាប់ផ្តើម
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអ៊ីតាលីតាមសេចក្តីអញ្ជើញ  របស់ប្រធានសភាជាន់ទាវអ៊ីតាលីលោកស្រី Laura Boldrini ។ ពិធីទទួលជួប
សន្ទនាប្រធានរដ្ឋសភាវៀតណាមត្រូវបានរៀបចំឡើងដ៏មហោឡារឹក។ គោល
ដៅនៃ ដំណើរទស្សនកិច្ចនៅអ៊ីតាលីលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម
លោក  Nguyen Sinh Hung គឺសំដៅពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម
-អ៊ីតាលីដែលទើបនឹងបានបង្កើតនាឆ្នាំ ២០១៣ ក៏ដូចជា បង្កើនទំនាក់ទំនងរវាង រដ្ឋសភានៃប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀត។ តាមរយៈដំណើរទស្សន
កិច្ច លើកនេះ ប្រទេសទាំង ២ នឹងបើកចេញនូវការអភិវឌ្ឍន៍ថ្មីមួយក្នុងទំនាក់
ទំនង​មិត្តភាពទ្វេភាគីជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម​និងវិនិយោគ។

នារសៀលថ្ងៃទី ២០ មិនា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាមនឹងជួប សន្ទនាជាមួយប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso៕

ប្រតិកម្មទៅវិញ

ផ្សេងៗ