ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ
|
ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ (VOV) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភា
ឡាវលោកស្រី Pany Yathotou បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាព្រឹកថ្ងៃទី៣០មិនានៅទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ប្រធាន
រដ្ឋសភានៃប្រទេសទាំងពីរបានដំណើរការចរចារ។ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានជឿជាក់ថា គណៈប្រតិភូរដ្ឋសភាឡាវនឹងរួមចំណែក
សកម្មសំរាប់ជោគជ័យរួមនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើក
ទី១៣២ (IPU 132)។ រីឯប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានគាំទ្រនិងស្វាគមន៍មហាសន្និបាត IPU 132 បានចេញសេចក្តីថ្លែងការណ៍ហាណូយ។ នេះនឹង
ជាសេចក្តីថ្លែងការណ៍រួមសំខាន់ទាន់ពេលវេលាក្នុងកាលៈទេសៈពិភពលោកកំពុង
ប្រឈមមុខនឹងការលំបាកនិងសាកល្បងក៏ដូចជាកំពុងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍
ដ៏ចីរភាព៕