ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Lang Son


                         
(VOVworld) - បន្តដំណើរទស្សនកិច្ចនិងជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត
ខេត្ត Lang Son នាព្រឹកថ្ងៃទី១១មករា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung និងក្រុមការងាររដ្ឋសភាបានមកទស្សនានិងជួបសំណេះសំណាលជាមួយអ្នក
បោះឆ្នោតជាប្រជាជនជនរួមជាតិភាគតិចនៅឃុំ Thien Ky ស្រុក Huu Lung។ នៅទីនេះ
ប្រធានរដ្ឋសភាបានស្វែងយល់អំពីស្ថានភាពកសាងជនបទថ្មីនិងគោលនយោបាយ
ចំពោះជនរួមជាតិជាជនជាតិភាគតិចប្រធានរដ្ឋសភាបានផ្ទៀងស្ដាប់បំណងប្រាថ្នានិង
លើកទឹកចិត្តជនរួមជាតិជំរុញការចិញ្ចឹមសត្វ កសាងជីវភាពវប្បធម៍ភូមិឃុំ។ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖”  មានកិច្ចការជាច្រើនដែលយើងអាច
ធ្ចើបាន។ដំបូងបង្អស់គឺជួសជុលផ្ទះសម្បែងរបស់ខ្លួន។បើសិ​នជាមិនធ្វើបានដោយខ្លួន
ឯងយើងអាចស្នើរកំលាំងយុវជន​និងនារីនិងអ្នកភូមិជួយឧបត្ថម្ភ  ។ទី២គឺបង្កើន
ទិនន្នផលស្បៀងអាហារ​ចិញ្ចឹមបន្ថែមគោប្របី​មាន់ជាដើម“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ