ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg
(VOV) /  
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg។ |
VOV-នារសៀលថ្ងៃទី៩មិនាប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung និងបណ្ដាសមាជិកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ
បំពេញទស្សនកិច្ចជាផ្លូវការសហព័ន្ធរុស្ស៊ី។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg លោក
Igor Divinsky នៅវិមាន Smolnyi។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាង
ថារុស្ស៊ីជាដៃគូរសំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀត
ណាម។ ប្រធានរដ្ឋសភាបានស្នើររដ្ឋអំណាចទីក្រុង Saint-Peterburg បន្តគាំទ្រ បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅទីក្រុងរកស៊ីរស់ នៅស្ថិរភាពយូអង្វែងសម្របខ្លួនដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍន៍របស់ទីក្រុងនិងសំរាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិង
សហព័ន្ធរុស្ស៊ីកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯទេសភិបាល
ស្ដីទីទីក្រុង លោក Igor Divinsky បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់វៀតណាម
ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់រុស្ស៊ីក៏ដូចជាទីក្រុង Saint-Peterburg និង
អះអាងថាទីក្រុងជានិច្ចកាលគោរពការជំរុញពហុបែបបនីយកម្មរាល់វិស័យ
សហប្រតិបត្តិការជាមួយបណ្ដាដំបន់របស់វៀតណាមដើម្បីរួមគ្នាអភិវឌ្ឍន៍៕
-VOV