ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
(VOV)_នាថ្ងៃទី ៧ ធ្នូ នៅជប៉ុន ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung និងគណះប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនា ជាមួយ
នាយករដ្ឋមន្ត្រី ជប៉ុន Noda Yoshihiko។ នៅទីនេះ ប្រធានរដ្ឋសភាNguyen Sinh Hung
បានអះអាងថា÷រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម គោរពនិងមានគោល
បំណងជានិច្ច បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជា
មួយជប៉ុន និងចាត់ទុកនោះជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជួរមុខ ក្នុងគោល
នយោបាយទំនាក់ទំនងកិច្ចការបរទេស របស់វៀតណាម។ ប្រធានរដ្ឋសភា បាន
សម្ដែងគោលបំណងថា÷រដ្ឋាភិបាលជប៉ុន បន្តរក្សារ និង បង្កើនការជួយឧបត្ថម្ភ ODA
ចំពោះវៀតណាម សំដៅជួយវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព…។ល។
នាយករដ្ឋមន្ត្រី Noda Yoshihiko បានអោយដឹងថា÷ក្នុងរយះពេលខាងមុខនេះ
ជប៉ុននឹងបន្តបង្កើនជំនួយ ODA ជួយឧបត្ថម្ភ វៀតណាម អនុវត្ត រាល់គំរោងការកសាង
ហេដ្ឋារចនាសម្ព័ន្ធ បំរើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម៕
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន (http://www.baomoi.com) |