ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស្រីលង្កា
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស្រីលង្កា(TTXVN) |
(VOV World)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា ដឹកនាំដោយ ប្រធានរដ្ឋ
សភា លោក Chamal Rajapaksa បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរ
ទស្សនកិច្ច ជាផ្លូវការនៅវៀតណាម ។ នាព្រឹកថ្ងៃទី ១៥ កក្កដា ពិធីទទួល ប្រធានរដ្ឋ
សភា និងគណះប្រតិភូ ត្រូវបានរៀបចំឡើង ដ៏មហោឡារឹក។ បន្ទាប់ពីពិធីទទួលគណះ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោក Nguyen Sinh Hung ប្រធារដ្ឋ
សភាវៀតណាម និង គណះប្រតិភូជាន់ខ្ពស់រដ្ឋសភាស្រីលង្កា ដឹកនាំដោយប្រធាន រដ្ឋសភា លោក Chamal Rajapaksa បានដំណើការចរចារ។
នៅទីនេះ ភាគីទាំងពីរបានសម្ដែងនូវជំនឿជឿជាក់ថា÷ដំណើរទស្សនកិច្ចលើក នេះ នឹងរួមចំណែកជំរុញខ្លាំងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ប្រពៃ
ណី រវាងវៀតណាមនិងស្រីលង្កា បង្កើនទំនាក់ទំនងរវាងរដ្ឋសភានិងកិច្ចសហប្រតិ
បត្តិការ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើថា÷ភាគីទាំងពីរ ត្រូវម្ចាស់ការជាងទៀត ក្នុងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែង
យល់គ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យ
នេសាទត្រី ចិញ្ជឹមជលផល កសិកម្ម …។ល។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏
បានចាត់ទុកថា÷ភាគីទាំងពីរត្រូវបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើបណ្ដាវេទិកា
អន្តរជាតិ និងក្នុងតំបន់ …។ល។ ប្រធានរដ្ឋសភា ស្រីលង្កា លោក Chamal Rajapaksa
បានអះអាងថា÷ ទំនាក់ទមនងដ៏ល្អប្រសើររវាងរដ្ឋសភានៃប្រទេសទាំងពីរ បានរួមចំណែកជំរុញការផ្លាស់ប្តូររវាងសភានិងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋ សភា ស្រីលង្កាបានឯកភាពយ៉ាងខ្ពស់ អំពីការដែលប្រទេសទាំងពីរបន្តគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើឆាកអន្តរជាតិដែរ
ក៏ក្នុងរសៀលថ្ងៃនេះដែរ ប្រធានរដ្ឋសភា ស្រីលង្កា លោក Chamal Rajapaksa មាន
ជំនួបសម្ដែងការគួសមចំពោះប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ផងដែរ
លោក Truong Tan Sangបានស្នើភាគីស្រីលង្កា បង្កលក្ខណះសំរាប់បណ្តាអង្ភភាពអជីវកម្ម
វៀតណាមទៅស្វែងរកកាតវិនិយោគអាជីវកម្មនៅស្រីលង្កា និងអះអាងថា៖វៀតណាមជា
និច្ចកាលស្វាគមបណ្តាអង្ភភាពអជីវកម្មស្រីលង្កា មកវិនិយោគនៅវៀតណាម។ឯប្រធាន
រដ្ឋសភា ស្រីលង្កា លោក Chamal Rajapaksaអះអាងថា៖បន្តពូនជ្រុំអោយទំនាក់ទំនងវាង
ប្រទេសទាំង២តទៅទៀត៕