ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសណូវែនហ្សេឡង់លោក Murray McCully (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៦មិនានៅពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេស​ណូវែនហ្សេឡង់លោក Murray McCully ដែលកំពុងបំពេញទស្សនកិច្ច​នៅ​វៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាង​នូវគោលមាគ៌ាមុន
ក៏ដូចជាក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរពនិងបង្កើនដោយឥតឈប់ឈរ
នូវទំនាក់ទំនងសហប្រតិបត្តិការដៃគូរលើគ្រប់វិស័យជាមួយណូវែនហ្សេឡង់។ ប្រធានរដ្ឋសភាបានស្នើរថា​ នាពេលខាងមុខភាគីទាំងពីរ​ជំរុញលាតត្រដាងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពដំណាក់កាល​២០១៣-២០១៦ស្ដីពីកិច្ច សហប្រតិបត្តិការលើបណ្ដាវិស័យដូចជាសេដ្ឋកិច្ច​ពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា
ជាដើម។ លោកប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា វៀតណាមមាន បំណងណូវែនហ្សេឡង់គាំទ្រវៀតណាមក្នុង​ការ​ចរចារចូលរួមកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP)។

        នាព្រឹកថ្ងៃដ៏ដែល នៅអាគ៌ាភ្ញៀវរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រី​កា​របរទេសវៀតណាមលោក Pham Binh Minh បានជួបចរចារ​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​ណូវែនហ្សេឡង់លោក Murray McCully​។ ភាគីទាំងពីរបាន​ឯកភាពថា​ នាពេលខាង
មុខបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រៀបចំ​សកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ស្ដីពីបញ្ហាដំបន់
និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ភាគី​ទាំងពីរបានអះអាងនឹងបន្តសហការនិង
គាំទ្រគ្នាទៅវិញទៅមកនៅវេទិការដំបន់និងអន្តរជាតិ។ ភាគីទាំងពីរក៏បានចែករំលែក
នូវសារៈសំខាន់នៃការរក្សាសន្តិភាព​ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាង
កើត ធានាសេរីភាពនិងសុវត្ថិភាព​សន្តិសុខ​នាវាចរណ៍ អនុវត្តសេចក្តីថ្លែងការណ៍ស្ដីពី
ការប្រតិបត្តិរបស់ភាគី​នានា​នៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់
នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ