ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត
|
ប្រធានរដ្ឋសភាវៀតណាមជួបសម្ដែងការគួរសមព្រះរាជបុត្រីស៊ុយអែត |
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅស៊ុយអែត នាព្រឹកថ្ងៃទី៧មេសា (ម៉ោង
តំបន់) នៅទីក្រុង Stockholm ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
Ngan បានអញ្ជើញជួបសម្ដែងការគួរសមព្រះរាជបុត្រី Victoria Alice Désirée ។ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណការជួយឧបត្ថម្ភគាំទ្រ
របស់ព្រះរាជវង្សានុវង រដ្ឋាភិបាល និងប្រជាជនស៊ុយអែត សំរាប់វៀតណាម។ ជាពិ
សេសគឺប្រាក់ជំនួយជាងបីពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលកន្លងទៅ។ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា៖រាជវង្សានុវង្ស រដ្ឋសភា
និងរដ្ឋាភិបាលស៊ុយអែតបន្តយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលសំរាប់សហ
គមន៍ជនវៀតណាមរស់នៅ និងធ្វើការនៅស៊ុយអែត ពង្រីកតួនាទីជាស្ពានតភ្ជាប់ទំ
នាក់ទំនងរវាងប្រទេសទាំងពីរ។
ព្រះរាជបុត្រី Victoria Ingrid Alice Désirée វាយតំលៃខ្ពស់ចំពោះសមិទ្ធផលអំពី
សេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺ
ការងារកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ ព្រះរាជបុត្រី
ក៏ជឿជាក់ថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស៊ុយអែតនិងវៀតណាមនឹងបន្ត
អភិវឌ្ឍន៍តទៅទៀត៕