ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Binh
|
ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅខេត្ត Ninh Binh (VOV) |
(VOV)_នាព្រឹកថ្ងៃទី ១៧ កក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh
Hung ប្រធានគណះកម្មាធិការបញ្ជាណែនាំ បូកសរុបរយះពេល៥ឆ្នាំ អនុវត្តសេចក្ដី សម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៧ ( នីតិកាលទី ១០) អំពីកសិកម្ម កសិករ
ជនបទ បានអញ្ជើញទៅបំពេញការងារនៅឃុំ Khanh Thanh ស្រុក Yen Khanh ខេត្ត
Ninh Binh (ភាគខាងជើងវៀតណាម)។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានពិនិត្យផ្ទាល់ការងារធ្វើផ្លូវចាក់បេតុងជនបទ ទៅទស្សនាវាលស្រែធំ សំណង់ទឹក
ស្អាត អាគារវប្បធម៌ភូមិ ទី៨ ឃុំ Khanh Thanh និងផ្សារជនបទ នៃឃុំ Khanh Thien
ស្រុក Yen Khanh។ ប្រធានរដ្ឋសភា បានក្រើនរំលឹកថ្នាក់ដឹកនាំឃុំ និងប្រជាជន
ត្រូវប្រមូលផ្តុំ កសាងជនបទថ្មីប្រកបដោយអរិយធម៌ ទំនើប បរិស្ថានស្អាត និងពិ
សេសគឺ យកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍ចីរភាព ស្ថិរភាព កសិផលមិនគ្រាន់តែ
បំរើត ម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងដើម្បីនាំចេញទៀតផង។ ប្រធានរដ្ឋ
សភា Nguyen Sinh Hung បានលើកច្បាស់ថា÷ ស្មារតីនៃសេចក្ដីសម្រេចចិត្តនៃសន្និ
បាត លើកទី៧ នេះគឺ ប្រមូលផ្តុំ។អភិវឌ្ឍន៍កសិកម្ម ជនបទ លើកស្ទួយជីវភាពរស់
នៅ របស់ប្រជាជន។ ដូច្នេះ ជនម្នាក់ៗ ត្រូវយល់ដឹងច្បាស់លាស់ និងសកម្មចូលរួម។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថែមទៀតថា÷ សេដ្ឋកិច្ចនៃគ្រួសារនិមួយៗអភិវឌ្ឍន៍ សម្បូរធូធារ នឹងបង្កើតកម្លាំងចលករអោយឃុំ ស្រុក ខេត្ត និងប្រ
ទេសជាតិអភិវឌ្ឍន៍៕