ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

          (VOV)_គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម ទើបនឹងបាន​ជូន
ដំណឹងថា៖ទទួលសេចក្ដីអញ្ជើញរបស់លោក Zhang Dejiang សមាជិក​ការិយាល័យ
នយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃសមាជចិន​ លោក Nguyen Sinh
Hung សមាជិកការិយាល័យនយោបាយ ​និងជា​ប្រធានរដ្ឋសភាវៀតណាម នឹងដឹក
នាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន 
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ធ្នូឆ្នាំ២០១៥។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំ
ណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង​ពីរលើគ្រប់វិស័យ ពិសេសគឺក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ