ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts
NGOC THACH -  
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ចើញទៅបំពេញទស្សនកិច្ចនៅក្រុង Boston រដ្ឋ Massachusetts អាមេរិក |
Vovworld-នាព្រឹកថ្ងៃទី៣កញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ចើញទៅកាន់
ទីក្រុង Boston រដ្ឋ Massachusetts អាមេរិកចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ
អាមេរិក។
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅទីក្រុង Boston នៅជំនួបសន្ទនាជាមួយ
ប្រធានព្រឹទ្ធសភារដ្ឋ Massachusetts លោក Stanley Rosenberg ប្រធានរដ្ឋសភា Nguyen
Sinh Hung បានអះអាងថា គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិកសំដៅបន្ត
ពង្រឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីររដ្ឋសភាទាំងពីរកាន់តែអភិវឌ្ឍន៍
ជាក់ស្ដែងប្រសិទ្ធិភាពជាងទៀត។
ប្រធានព្រឹទ្ធសភា Stanley Rosenberg បានសង្កត់ធ្ងន់ថា Massachusetts ត្រៀមខ្លួន
ជាស្រេចជំរុញប្រកបដោយប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
និងវិនិយោគរវាងរដ្ឋ Massachusetts និងខេត្តក្រុងនានារបស់វៀតណាម។
ក៏នៅទីក្រុង Boston ដែរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួបសន្ទនាជា
មួយប្រធានសភាជាន់ទាបរដ្ឋ Massachusetts លោក Robert Delco ស្ដីពីទំនាក់ទំនង
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ពិសេសគឺដំណោះស្រាយ
ដំណើរការសហប្រតិបត្តិការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី
ពិសេសគឺក្នុងវិស័យអប់រំពាណិជ្ជកម្មវិនិយោគ។
ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅក្រុង Boston នេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានទៅទស្សនាមហាវិទ្យាល័យ Harvard និងមហាវិទ្យាល័យគ្រប់គ្រងរដ្ឋ
Harvard Kennedy ផងដែរ៕
NGOC THACH