ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ ទិវា​ប្រពៃណីរោងចក្រ Z111

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មិនា នៅខេត្ត Thanh Hoa ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួម ពិធីរំលឹកខួបលើកទី ៦៥ ទិវាប្រពៃណីរោងចក្រ Z111 (ថ្ងៃទី ១៩ មិនា ឆ្នាំ ១៩៥៧ - ថ្ងៃទី ១៩ មិនា ឆ្នាំ ២០២២)។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ ទិវា​ប្រពៃណីរោងចក្រ Z111 - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី ៦៥ ទិវាប្រពៃណីរោងចក្រ Z111 (រូបថត៖ VNA)

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រោងចក្រ Z111 ចាំបាច់ត្រូវសិក្សាស្រាវជ្រាវកសាងមជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត សំដៅបង្កើតជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងការសិក្សាស្រាវជ្រាវ ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា និងជំរុញការអភិវឌ្ឍឧស្សាកម្មការពារជាតិ៖

“ក្រសួង ស្ថាប័នមជ្ឈឹមគប្បីយកចិត្តទុកដាក់ពិសេស បង្ក លក្ខណៈងាយស្រួល ជួយ កងទ័ពអនុវត្តន៍រាល់ភារកិច្ចអភិវឌ្ឍឧស្សាហកម្មការពារជាតិតាមទិសដៅម្ចាស់ការ ខ្លួនទីពឹងខ្លឺន ពហុមុខងារ និងទំនើប។ ដើម្បី អនុវត្តន៍ គោលដៅ កសាង ឧស្សាហកម្ម ការពារជាតិទំនើប គឺត្រូវសកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ជំរុញខ្លាំងការប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្របច្ចេកវិទ្យា វិទ្យាសាស្រ្តបច្ចេកទេសការពារជាតិ។ ម្ចាស់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សិក្សាស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតកម្ម ជួសជុលអាវុធ និងឧបករណ៍យោធា។ ទន្ទឹមនឹងនេះពង្រីកបញ្ញាសមូហភាព រៀបចំការសិក្សាស្រាវជ្រាវ រចនា កែច្នៃ និងផលិតអាវុធប្រកបដោយភាពបត់បែន និងច្នៃប្រឌិតតាមតម្រូវការកលយុទ្ធថ្មីរបស់បណ្ដាកងកម្លាំងប្រដាប់អាវុធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ