ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការការពារបដិវត្តន៍គុយបា
(VOVWORLD) - ថ្លែង នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ថា គុយបា នឹងបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានគណៈ កម្មាធិការការពារបដិវត្តន៍គុយបាលោក Carlos Rafael Miranda Martinez (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២០ ខែសីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានគណៈ កម្មាធិការការពារបដិវត្តន៍គុយបាលោក Carlos Rafael Miranda Martinez។ ថ្លែង នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ថា គុយបា នឹងបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចផងដែរ។ ពីបទពិសោធន៍របស់វៀតណាម លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា គុយបាគប្បីអភិវឌ្ឍបន្ថែមសេវាកម្ម បម្រើភ្ញៀវទេសចរ អនុវត្តការនាំចេញនៅហ្នឹងកន្លែង ជំរុញផលិតកម្ម ក៏ដូចជាធ្វើ ពិពិធកម្មផលិតផល ទៀតផង។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរ សហប្រតិបតិ្តការ និងចែករំលែក បទពិសោធន៍ជាមួយគុយបា៕