ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong
|
ប្រធានរដ្ឋសភាអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោតនៅខេត្ត Hai Duong |
(VOV)_នាព្រឹកថ្ងៃទី២៣មេសា ប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុម
ប្រឹក្សាបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយ
គណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគខេត្ត Hai Duong អំពីការងារត្រៀមរៀបចំបោះ
ឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន
ក្រើនរំលឹកគណៈកម្មាធិការបោះឆ្នោតខេត្ត Hai Duong ត្រូវបង្កើនការងារត្រួតពិនិត្យ
ការងារចាំបាច់ទាំងឡាយដើម្បីការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
នាថ្ងៃនេះដែរ ក្រុមការងារ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម
ប្រឹក្សាបោះឆ្នោតជាតិ ដឹកនាំដោយលោក Nguyen Thien Nhan ប្រធានគណៈកម្មា
ធិការរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ
បានចុះទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះឆ្នោត នៅខ័ណ្ឌទី១១ ទីក្រុងហូ
ជីមិញ (ភាគខាងត្បូងវៀតណាម)៕