|
ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអូឌីតលោក Abdullah Al Sheikh (ខាងឆ្វេង)និង
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី២ កុម្ភៈ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាអារ៉ាប់ប៊ីសា
អូឌីតដឹកនាំដោយលោកប្រធានរដ្ឋសភា Abdullah Al Sheikh បានចាកចេញពីរដ្ឋធានី
ហាណូយ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ច ជាផ្លូវការនៅ
វៀតណាម។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Abdullah Al Sheikh
បានជួបចរចារជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។នៅទី
នេះ ភាគីទាំងពីរបានឯកភាពថា នឹងជំរុញទំនាក់ទំនង សហប្រតិបតិ្តការរវាងរដ្ឋ
សភាទាំងពីរនាពេលខាងមុខ បន្តគាំទ្រនិងជួយឧបត្ថម្ភ គ្នាទៅវិញទៅមកនៅវេទិ
ការតំបន់និងអន្តរជាតិ រួមគ្នាសហប្រតិបត្តិការកសាង សន្តិភាព ស្ថិរភាពនិងជំរុញ
ការអភិវឌ្ឍន៍ប្រកបដោយភាពសម្បូររុងរឿងដើម្បី ផលប្រយោជន៍របស់ប្រជាជន
នៃប្រទេសទាំងពីរ៕