ប្រធានសភាជាន់ទាបម៉ាឡេស៊ី អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី ២២ តុលា ដល់ថ្ងៃទី ២៥ តុលា) នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅរដ្ឋធានីហាណូយ ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul និងភរិយា Puan Sri Datin Noraini Binti Mohd បានអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ; ទស្សនាបេតិកភណ្ឌជាតិពិសេស Van Mieu - Quoc Tu Giam។
ប្រធានសភាតំណាងរាស្រ្ដម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul និងភរិយា គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Minh Duc/TTXVN) |
ប្រធានសភាជាន់ទាបម៉ាឡេស៊ីនិងភរិយា ព្រមទាំងគណៈប្រតិភូសភាម៉ាឡេស៊ី ត្រូវបានណែនាំអំពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍សាកលវិទ្យា ល័យដំបូងបង្អស់របស់វៀតណាម ដែលផ្សាភ្ជាប់ជាមួយប្រពៃណីសង្វាត់រៀនសូត្ររបស់ប្រជាជាតិ ដែលមានវប្បធម៌សម្បូរបែបនៃសម័យបុរាណ Dai Viet និងប្រទេសវៀតណាមសព្វថ្ងៃ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ តុលា របស់ប្រធានសភាជាន់ទាបម៉ាឡេស៊ី មានសារសំខាន់ បន្តពង្រឹងនិងជំរុញទំនាក់ទំនងសភារវាងរដ្ឋសភាវៀតណាម និងសភាម៉ាឡេស៊ី រួមចំណែកក្នុងការបង្កើនថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕