ប្រធានសភាជាន់ទាបម៉ាឡេស៊ីបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul និងភរិយា  Puan Sri Datin Noraini Binti Mohd រួមជាមួយនឹងគណៈប្រតិភូសភាជាន់ទាបម៉ាឡេស៊ី បានចាកចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។ 
ប្រធានសភាជាន់ទាបម៉ាឡេស៊ីបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានទទួលជួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Dato' Johari Bin Abdul (រូបថត៖ Doan Tan/TTXVN)

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម របស់ប្រធានសភាជាន់ទាបម៉ាឡេស៊ី ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភាវៀតណាម ... សុទ្ធតែបានអះអាងពីការគោរពនិងមានបំណងជម្រុញឲ្យបានខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់ថ្មី។ រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរក្សាគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត និងជំរុញការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ការចរចាប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារសំខាន់នៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ម៉ាឡេស៊ីបានយល់ព្រមបន្តយកចិត្តទុកដាក់ និងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍វៀតណាមនៅម៉ាឡេស៊ី រស់នៅ ធ្វើអាជីវកម្ម ធ្វើការ សិក្សា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ